Cart 0 x

LOOKWOMENS និង SASTRA FILM បានសហការណ៍គ្នាដើម្បីបង្កើតដើម្បីបង្កើតភាពយន្តមួយដើម្បីភាពយន្តខ្នាតខ្លីមួយដែលមានចំណងជើងថា មនុស្រី LOOKSWOMEN។ ភាពយន្តខ្នាតខ្លីនេះបង្កើតទ្បើងក្នុងគោលបំណងលើកកម្ពស់ស្រ្តី ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមផងដែរ។ សូមទស្សនិកជនទាំងអស់ធ្វើការទស្សនាវីដេអូខាងក្រោមនេះ។ 

គួរធ្វើជាមនុស្សស្រីបែបណា ដែលអាចឲ្យមនុស្សប្រុសស្មោះបាន? សូមអញ្ជើញទស្សនាភាពយន្តភាគខ្នាតខ្លីរឿង “មនុស្សស្រី LOOKSWOMEN” ភាគទី១។

គិតទៅជីវិតមិនចេះអស់បញ្ហាមែន អស់ពីមួយចូលមួយ បញ្ហាវាតម្រង់ជួរគ្នាយ៉ាងស្អាត …ហ៊ឹមអាណិតនាថដែរ តែមិនដឹងជួយម៉េច
ក្នុងជីវិតរៀបការរបស់មនុស្សស្រី ប្រាថ្នាតែម្យ៉ាងគត់ គឺបានស្វាមីដែលល្អម្នាក់… តើបុរសល្អបែបនេះពិតជាមានតែក្នុងភាពយន្តទេមែនទេ?
#ភាពយន្តភាគខ្នាតខ្លី រឿង មនុស្សស្រី LOOKSWOMEN ភាគទី៣
នាថ ពិតជាអាចទ្រាំរស់នៅជាមួយអ្នកផ្ទះដែលតែងតែ តាមចាប់កំហុស តាមឈ្នានីសនាងបែបនេះ រហូតដល់ពេលណា?
អាចថាជាសំណាង ដែលនាថ មានម្តាយក្មេកនៅខាងខ្លួននោះ កុំអី នៅផ្ទះធំមិនអាចបានមួយថ្ងៃទេ មើលទៅ
ធ្វើជាមនុស្សស្រីឈរឲ្យខ្ពស់ កិត្តិយសគ្រួសារ ខំរកស៊ីប្រឹងធ្វើការ កុំប្រាថ្នា​ទ្រព្យស្វាមី

មនុស្សស្រីល្ងង់ខ្លាំងណាស់..!

បាប់ផ្តើមក្លាយជាប្រពន្ធគេ ក៏ចាប់ផ្តើមល្ងង់បណ្តើរៗហើយ​។

យល់អារម្មណ៍មួយថាឈឺចាប់ប៉ុណ្ណា នៅពេលដែលអូនសំរាលកូន ហើយមើលថែកូនដែលទើបនឹងកើតចេញពីការស្រឡាញ់របស់យើង ស្រាប់តែមានមនុស្សមកប្រាប់ថាបងមានស្រី ហើយជាមនុស្សដែលស្គាល់ទៀត។

មនុស្សប្រុសល្ងង់បំផុត នៅពេលដែលមនុស្សស្រីខំស្រឡាញ់ស្មោះហើយ មើលមិនឃើញ បែរជាមើលឃើញអ្នកមកក្រោយដែលមានតម្លៃស្មើសូន្យទៅវិញ…

មនុស្សស្រី ក្រោយរៀបការ បើបុណ្យសំណាងល្អ បានស្វាមីស្រឡាញ់ យល់ចិត្ត នោះការលះបង់ក៏មានតំលៃ គ្រួសារមានសេចក្តីសុខ សុភមង្គល។ តែបើប៉ះស្វាមីយកការសប្បាយខាងក្រៅជាធំ មិនគិតសុខទុក្ខប្រពន្ធកូន នោះមួយជីវិតមនុស្សស្រី ពិតជាទុក្ខជាន់ទុក្ខ កម្មជាន់កម្មហើយ… តើបុរសជាស្វាមីគួរឲ្យនាងពឹងលើខ្លួន រឺពឹងលើសំណាង?

X